ពត៌មាន
ភស្តុតាងមរតកប្រវតិ្តសាស្ត្រ! សំណល់គ្រាប់បែក MK-84 ទម្ងន់ជិត១តោន ដែលទម្លាក់ពីយន្តហោះ F-16
ចុះផ្សាយនៅថ្ងៃ៖ 23/06/2026
•អត្ថបទដោយ៖ Palem Phay

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់( CMAC)នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦នេះបានបង្ហាញភស្ថុតាងពី គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-84 ទម្ងន់ជិត ១០០០គីឡូក្រាម (១តោន)។ ទាំងនេះ ជាសំណល់គ្រាប់បែកទម្លាក់ពីយន្តហោះ F-16 ក្នុងសង្គ្រាមសៀមឈ្លានពាន ដែលត្រូវបានប្រតិបត្តិការដោះបន្សាបទុកជាភស្តុតាងមរតកប្រវតិ្តសាស្ត្រសង្គ្រាមឈ្លានពាន!! គ្រាប់បែកនេះផលិតក្នុងខែសីហា ឆ្នាំ១៩៩៦ ដោយឧស្សាហកម្មយោធាអ៊ីស្រាអែល៕











