ពត៌មាន
អាជ្ញាធរខណ្ឌបឹងកេងកេង ចុះពិនិត្យទីតាំងស្នាក់នៅសរុប៧៥ បន្ទប់ ក្នុងសង្កាត់ចំនួន០៥ ដើម្បីបង្ក្រាបបទល្មើសOnline scams
ចុះផ្សាយនៅថ្ងៃ៖ 22/06/2026
•
ដើម្បីបង្ការបទល្មើស អនឡាញស្កេម អាជ្ញាធរខណ្ឌបឹងកេងកងបន្តត្រួតពិនិត្យតាមទីតាំងស្នាក់នៅ ក្នុងមូលដ្ឋាន។ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចទីតាំងស្នាក់នៅ ចំនួន០៥ ក្នុងភូមិសាស្ដ្រខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន ផ្ទះសំណាក់ ផ្ទះជួល បានចំនួន៥ទីតាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) តាមអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ។

អាជ្ញាធរខណ្ឌបឹងកេងកងបានអោយដឹងថា ទីតាំងទី ១ ផ្លូវលេខ១១៣ ភូមិ៣ សង្កាត់បឹងកេងកងទី២ មានកម្ពស់ ០៤ជាន់ បន្ទប់ស្នាក់នៅសរុប ១៤បន្ទប់ មិនមានជនបរទេសស្នាក់នៅក្នុងទីតាំងខាងលើនេះទេ។ ទីតាំងទី២ ចុះធ្វើរដ្ឋបាលនៅសណ្ឋាគារ ហ្វូម៉ានយៀន(SKY LINE HOTEL) ស្ថិតនៅអគារលេខ២៩ ផ្លូវលេខ៣០៦ ភូមិ៧ សង្កាត់បឹងកេងកងទី១ បន្ទប់ស្នាក់នៅសរុប ១៧បន្ទប់ , មានជនបរទេសកំពុងរស់នៅសរុប ១៦នាក់(ស្រី ៣នាក់) ស្មើនឹង ៦សញ្ជាតិ។











