ពត៌មាន
ក្រសួងរៀបចំដែនដី បានចូលរួមតាំងបង្ហាញសមិទ្ធផលការងារ និងសេវាសាធារណៈអនឡាញរបស់ក្រសួង ក្នុងកម្មវិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩
ចុះផ្សាយនៅថ្ងៃ៖ 15/06/2026
•អត្ថបទដោយ៖ Palem Phay

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមតាំងបង្ហាញសមិទ្ធផលការងារ និងសេវាសាធារណៈអនឡាញរបស់ក្រសួង ក្នុងកម្មវិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល ”រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ចំពោះបងប្អូន ដែលមានចម្ងល់ពាក់ព័ន្ធនឹងសេវាសាធារណៈអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បងប្អូនអាចមកចូលរួមសាកសួរដោយផ្ទាល់ នៅស្ដង់ពិព័រណ៍បាន។

















