ពត៌មាន

អង្គការ​ HALO​ Trust បញ្ចប់ប្រតិបត្តិការបោសសម្អាតដោយជោគជ័យ នៅក្នុងចម្ការមីនមួយកន្លែង ក្នុងភូមិតាដេវ នៃខេត្តឧត្តរមានជ័យ

ចុះផ្សាយនៅថ្ងៃ៖​​ 17/06/2026

អត្ថបទដោយ៖ Palem Phay
អង្គការ​ HALO​ Trust បញ្ចប់ប្រតិបត្តិការបោសសម្អាតដោយជោគជ័យ នៅក្នុងចម្ការមីនមួយកន្លែង ក្នុងភូមិតាដេវ នៃខេត្តឧត្តរមានជ័យ

ក្រុមការងារបោសសម្អាតមីនរបស់​អង្គការ​ HALO​ Trust បានបញ្ចប់ប្រតិបត្តិការបោសសម្អាតដោយជោគជ័យ នៅក្នុងចម្ការមីនមួយកន្លែង ស្ថិតក្នុងភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ CMAC នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ ជាមួយគ្នានោះ មីនប្រឆាំងយានយន្តចំនួន ១គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោលដោយសុវត្ថិភាពផងដែរ។

សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះត្រូវបានប្រើប្រាស់ដោយប្រជាពលរដ្ឋមូលដ្ឋានប្រមាណ ២០០នាក់ សម្រាប់សកម្មភាពកសិកម្ម ហើយការបោសសម្អាតនេះ បានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ព្រមទាំងជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)