ពត៌មាន

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញផែនការទ្រង់ទ្រាយធំ បង្ក្រាបការឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា

ចុះផ្សាយនៅថ្ងៃ៖​​ 13/01/2026

អត្ថបទដោយ៖ Palem Phay
រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញផែនការទ្រង់ទ្រាយធំ បង្ក្រាបការឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាផែនការ​ជាទ្រង់​ទ្រាយធំមួយ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយកំណត់យកទីតាំងច្បាស់លាស់មួយ ហើយផ្តើមការ​ត្រួត​ពិនិត្យ ទីតាំងខុនដូ និងនៅតាមទីតាំងរស់នៅប្រមូលផ្តុំដែលមានការ​សង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើមានបទល្មើស ONLINE SCAMS។

ការដាក់ចេញជាផែនការខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ មករា ២០២៦នេះ ក្នុងកិច្ចប្រជុំ ជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ​ទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួន នៅសាលារាជធានីភ្នំពេញ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)