ពត៌មាន

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងក្រសួងឧស្សាហកម្ម ពិភាក្សាអំពីបរិវត្តកម្មវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ និងការពង្រឹងឧស្សាហកម្មប្រតិគមន៍

ចុះផ្សាយនៅថ្ងៃ៖​​ 20/01/2026

អត្ថបទដោយ៖ Palem Phay
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងក្រសួងឧស្សាហកម្ម ពិភាក្សាអំពីបរិវត្តកម្មវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ និងការពង្រឹងឧស្សាហកម្មប្រតិគមន៍

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដឹកនាំដោយលោកស្រី Towfiqua Hoque តំណាង IFC ប្រចាំកម្ពុជា និងបានពិភាក្សាកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា ដោយផ្ដោតលើការបង្កើនផលិតភាព ការពង្រឹងឧស្សាហកម្មប្រតិគមន៍ (backward linkage) និងសមាហរ័ណសហគ្រាសធុនមីក្រូ តូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ IFC ចំពោះការគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងបានកត់សម្គាល់ថា ខណៈដែលកិច្ចសហប្រតិបត្តិការកន្លងមកផ្ដោតខ្លាំងលើវិស័យហិរញ្ញវត្ថុ ដំណាក់កាលបន្ទាប់គួរផ្តល់អាទិភាពដល់ការពង្រីកវិសាលភាព និងតម្លៃបន្ថែមនៃវិស័យឧស្សាហកម្ម។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)