ពត៌មាន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត​ បានចុះជួបសាកសួរសុខទុក្ខបងប្អូនប្រជាជនតាមមូលដ្ឋាន

ចុះផ្សាយនៅថ្ងៃ៖​​ 23/01/2026 ~ 9 ម៉ោងមុន

អត្ថបទដោយ៖ Palem Phay
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត​ បានចុះជួបសាកសួរសុខទុក្ខបងប្អូនប្រជាជនតាមមូលដ្ឋាន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត​ បានចុះជួបសាកសួរសុខទុក្ខបងប្អូនប្រជាជនតាមមូលដ្ឋាន និងពិនិត្យស្រះទឹកសហគមន៍ទន្លេនាម ផ្ទះសំណាញ់ ផ្សារបោះដុំបន្លែ កសិដ្ឋានចិញ្ចឹមមាន់ជាសហគមន៍ និងក្រុមសហគមន៍ដាំស្ពៃក្រញាញ់ ដែលស្ថិតនៅស្រុកអង្គរជ័យ ខេត្តកំពត។

ក្រុមការងារមើលឃើញថាភាពជាគំរូរបស់កសិករ និងសហគ្រិនភាពរបស់សហគមន៍មូលដ្ឋាន បាននិងកំពុងពូនជ្រំស្មារតី និងជំរុញចលនាដាំដុះដំណាំចម្រុះ និងការចិញ្ចឹមសត្វ​កាន់តែទូលំទូលាយប្រកបដោយគំនិតច្នៃប្រតិដ្ឋស្របតាមសក្តានុពលភូមិសាស្ត្រ និងតម្រូវការ ដោយបង្កើនបាននូវផលិតកម្មសម្រាប់ការផ្គត់ផ្គង់ទីផ្សារ ការពង្រីកមុខរបរ និងការប្រើប្រាស់ធនធានដីឱ្យអស់សក្តានុពល ដែលធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃបានកាន់តែប្រសើរ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)