ពត៌មាន
កម្ពុជា-កាណាដា ពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត
ចុះផ្សាយនៅថ្ងៃ៖ 22/01/2026
•
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។

ក្នុងជំនួប ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-កាណាដា ព្រមទាំងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលជាផលប្រយោជន៍រួម មានដូចជា វិស័យអប់រំ ពាណិជ្ជកម្ម ទេសចរណ៍ និងការដោះមីន ។












