ពត៌មាន
សម្តេចតេជោ ហ៊ុន សែន សុំទោសប្រជាពលរដ្ឋ ដែលគ្រាខ្លួននៅជានាយករដ្ឋមន្ត្រី «មិនបានត្រៀមខ្លួនដើម្បីការប្រយុទ្ធមួយ ព្រោះទុកចិត្តគេពេក»
ចុះផ្សាយនៅថ្ងៃ៖ 09/06/2026
•អត្ថបទដោយ៖ Palem Phay

សម្តេចតេជោ ហ៊ុន សែន សុំទោសប្រជាពលរដ្ឋ ដែលគ្រាខ្លួននៅជានាយករដ្ឋមន្ត្រី «មិនបានត្រៀមខ្លួនដើម្បីការប្រយុទ្ធមួយ ព្រោះទុកចិត្តគេពេក»។ សព្វាវុធមិនគ្រប់គ្រាន់ពេលនេះ មិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នឡើយ។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា ក្នុងឱកាសសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ៕








