ពត៌មាន

រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ តែងផ្តល់ការលើកកម្ពស់វិស័យអប់រំជាអាទិភាព

ចុះផ្សាយនៅថ្ងៃ៖​​ 03/06/2026

អត្ថបទដោយ៖ Palem Phay
រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ តែងផ្តល់ការលើកកម្ពស់វិស័យអប់រំជាអាទិភាព

រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ តែងផ្តល់ការលើកកម្ពស់វិស័យអប់រំជាអាទិភាព ដោយធ្វើការពង្រឹងគុណភាព និងធ្វើការកែទម្រង់ជាបន្តបន្ទាប់ជាច្រើនដំណាក់កាល ដើម្បីប្រែក្លាយប្រព័ន្ធអប់រំឱ្យទៅជាកាតាលីករ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ចកោណទី១ ដោយផ្តោតលើការកែទម្រង់ប្រព័ន្ធអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើទំនើបកម្មជាអាទិភាពគន្លឹះ ដែលមានគោលដៅបង្កើតបរិយាកាសអប់រំប្រកបដោយគុណភាពខ្ពស់។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)