ពត៌មាន

ក្រសួងរៀបចំដែនលើកកម្ពស់វប្បធម៌សន្ទនាជាមួយសង្គមស៊ីវិលនិងតួអង្គពាក់ព័ន្ធ ​ដើម្បី​ដោះស្រាយបញ្ហាប្រឈម

ចុះផ្សាយនៅថ្ងៃ៖​​ 28/05/2026

អត្ថបទដោយ៖ Palem Phay
ក្រសួងរៀបចំដែនលើកកម្ពស់វប្បធម៌សន្ទនាជាមួយសង្គមស៊ីវិលនិងតួអង្គពាក់ព័ន្ធ ​ដើម្បី​ដោះស្រាយបញ្ហាប្រឈម

ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ​«គោលនយោបាយសន្តិសុខសិទ្ធិកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា» នៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកសិក្ខាសាលានេះថា មានសារៈសំខាន់ និងជាវេទិកាវប្បធម៌សន្ទនាដ៏ល្អរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងការពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយ ដើម្បីរួមចំណែកកសាងគោលនយោបាយជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តមបានលើកឡើងថា វប្បធម៌សន្ទនា និងកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហារួម និងជួយពង្រឹងខឿនសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)