ពត៌មាន
ពីនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ចគឺមិនត្រឹមតែរៀបចំដីប៉ុណ្ណោះទេ
ចុះផ្សាយនៅថ្ងៃ៖ 12/02/2026
•
ពីនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ចគឺមិនត្រឹមតែរៀបចំដីប៉ុណ្ណោះទេ គឺរៀបចំជីវិតជូនពុកម៉ែបងប្អូនសម្បទានិកទាំងអស់ ដើម្បីបងប្អូនមានលំនៅឋានសមរម្យហើយទន្ទឹមនឹងគ្នានេះអាចប្រែក្លាយជីវភាពឱ្យមានភាពប្រសើរឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ បានមានប្រសាសន៍ថា យើងទាំងអស់គ្នាមកទីនេះនៅថ្ងៃនេះគឺដើម្បីរួមគ្នាគិតគូរ និងចូលរួមរៀបចំអ្វីដែលជាតម្រូវការចាំបាច់ជួនបងប្អូនសម្បទានិករួមមាន ប្រព័ន្ធទឹកស្អាត ភ្លើង ផ្លូវ ព្រមទាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀតដូចជា សាលារៀន មណ្ឌលសុខភាព រៀបចំផ្ទះសំណាញ់ ទឹកស្រោចស្រព សម្រួលដល់ការដាំបន្លែ ចិញ្ចឹមសត្វ ដើម្បីអាចផ្គត់ផ្គង់និងលើកស្ទួយជីវភាពគ្រួសារ។

សូមបញ្ជាក់ជូនថា ពិធីនេះមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងនវានុវត្ត តំណាងរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល តំណាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តស្វាយរៀង។

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកជំហាន២ ចំនួន ១៨៤បណ្ណ និងពិធីប្រគល់ផ្ទះ ដីឡូតិ៍លំនៅឋានជូនសម្បទានិកជំហាន














