ពត៌មាន
ក្រសួងរៀបចំដែនដី គ្រោងបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅឆ្នាំ២០២៧
ចុះផ្សាយនៅថ្ងៃ៖ 20/10/2026
•
ការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជាគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ដែលជាពេលវេលាសមស្រប ដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស និងរាជរដ្ឋាភិបាល រួមគ្នាប្រារព្ធពិធីអបអរសាទរខួប៤០ឆ្នាំនៃការចាប់ផ្តើមផ្តល់កម្មសិទ្ធិឯកជនដំបូងក្នុងវិស័យដីធ្លីជូនប្រជាពលរដ្ឋ តាមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន។

ប្រទេសកម្ពុជាគ្រោងនឹងបញ្ចប់ការចែកបណ្ណកម្មសិទ្ធនៅឆ្នាំ២០២៧ បន្ទាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានវាស់វែង និងចុះបញ្ជីដីធ្លីប្រមាណ ១៤លានក្បាលដី។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងជំនួបជាមួយក្រុមការងារអង្គការ International Land Coalition Asia និង National Land Coalition-Cambodia នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ។














