ពត៌មាន
បណ្ណកម្មសិទ្ធិ ១២,៨៦៤ បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ចុះផ្សាយនៅថ្ងៃ៖ 21/09/2026
•អត្ថបទដោយ៖ Palem Phay

បណ្ណកម្មសិទ្ធិចំនួន១២,៨៦៤បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន១៤ ភូមិ ស្ថិតនៅឃុំត្បែង និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធីការ ឯកឧត្តម កើត សារ៉េត អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។

ពិធីនេះមានការចូលរួមពីក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។
















