ពត៌មាន
អាជ្ញាធរក្រុងប៉ោយប៉ែត ចុះអន្តរាគមន៍ចាប់សត្វក្រពើហូរឆ្លងដែនមកពីថៃ
ចុះផ្សាយនៅថ្ងៃ៖ 29/09/2026
•
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចាប់បានសត្វក្រពើរស់ចំនួន ១ ក្បាល ដែលបានហូរធ្លាក់មកពីប្រទេសថៃតាមបណ្តោយអូរព្រំដែន ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខណៈពេលដែលតំបន់នោះកំពុងរងការជន់លិចខ្លាំង។

ជាមួយគ្នានោះដែរ កម្លាំងសមត្ថកិច្ចក៏បានប្រទះឃើញសត្វក្រពើងាប់ចំនួន ១ ក្បាលផ្សេងទៀត ផងដែរ។ បច្ចុប្បន្ន សត្វក្រពើរស់ដែលចាប់បាន ត្រូវបានសមត្ថកិច្ចរក្សាទុក និងចាត់វិធានការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ទៅតាមនីតិវិធីសុវត្ថិភាព ដើម្បីធានាការពារអាយុជីវិត និងសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕











