ពត៌មាន
ក្រសួងរៀបចំដែនដី និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានសហការគ្នា លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលបម្រើឱ្យវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ចុះផ្សាយនៅថ្ងៃ៖ 05/05/2026
•
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានសហការគ្នា លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលបម្រើឱ្យវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងតម្រូវការជាក់ស្តែង ហើយការងារនេះនឹងប្រែក្លាយសង្គមឱ្យទៅជាសង្គមឌីជីថល ផ្តល់ភាពងាយស្រួលនិងរហ័ស ហើយឆ្លើយតបទាន់ពេលវេលាទៅនឹងស្ថានភាពសង្គម សេដ្ឋកិច្ច និងការវិវត្តន៍ក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ សិក្ខាសាលានៅថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយឱ្យភាគីពាក់ព័ន្ធបានដឹងនិងចូលរួមសហការអនុវត្តឱ្យបានល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ ទៅតាមលក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេសកំណត់ដែលបានដាក់ចេញលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សារទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ឬសំណង់ផ្សេងទៀត ដោយស្មារតីទទួលខុសត្រូវ និងតម្កល់ប្រយោជន៍រួមជាធំ។

សិក្ខាសាលាផ្សព្វផ្សាយអំពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សារទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ឬសំណង់ផ្សេងទៀត។















