ពត៌មាន

ក្រសួងរៀបចំដែនដី និងអាជ្ញាធរជាតិអប្សរា បានជួបប្រជុំដើម្បីកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីថ្មី ទាំង១១៤ភូមិ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

ចុះផ្សាយនៅថ្ងៃ៖​​ 04/05/2026

អត្ថបទដោយ៖ Palem Phay
ក្រសួងរៀបចំដែនដី និងអាជ្ញាធរជាតិអប្សរា បានជួបប្រជុំដើម្បីកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីថ្មី ទាំង១១៤ភូមិ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរជាតិអប្សរា បានជួបប្រជុំដើម្បីកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីថ្មី ទាំង១១៤ភូមិ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។ គោលការណ៍ថ្មីនេះ គឺដើម្បីថែរក្សា និងអភិរក្សមរតកដូនតារបស់យើងផង និងជាមួយគ្នានេះគឺដើម្បីលើកស្ទួយជីវភាពប្រជាជនដែលរស់នៅក្នុងតំបន់អង្គរផង។

នេះគឺជាយុទ្ធនាការបន្តក្នុងការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ក្នុងតំបន់អង្គរ ដែលមានសង្គតភាព មានការឯកភាពគ្នា និងសុខដុមរមនាក្នុងសង្គមជាតិរបស់យើង។

ការរៀបចំនិងគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)