ពត៌មាន

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ជម្រកបណ្តោះអាសន្ន និងការតបណ្តាញអគ្គិសនី និងទឹកស្អាត សម្រាប់ជនភៀសសឹកនៅខេត្តព្រះវិហារ

ចុះផ្សាយនៅថ្ងៃ៖​​ 01/05/2026

អត្ថបទដោយ៖ Palem Phay
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ជម្រកបណ្តោះអាសន្ន និងការតបណ្តាញអគ្គិសនី និងទឹកស្អាត សម្រាប់ជនភៀសសឹកនៅខេត្តព្រះវិហារ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ព្រមទាំងពិនិត្យការសាងសង់ជម្រកបណ្តោះអាសន្ន ការតបណ្តាញអគ្គិសនី និងទឹកស្អាតដែលប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានសំណូមពរបងប្អូនប្រជាពលរដ្ឋ សូមចូលរួមរៀបចំសោភ័ណជម្រកបណ្តោះអាសន្ននេះដែលទើបបានចូលស្នាក់នៅកាលពីថ្មីៗ ដោយរៀបចំសម្អាតដីជុំវិញ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)