FM97
ពត៌មាន
អ្នកនាំពាក្យ៖ ក្រសួងការងារត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់ សម្រាប់ជួយអតីតពលករមកពីប្រទេសថៃ និងពលករ ដែលមានបំណងត្រឡប់មកកម្ពុជាវិញ
ចុះផ្សាយនៅថ្ងៃ៖ 13/03/2026 ~ 2 ម៉ោងមុន
•
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញវិធានការរបស់ក្រសួងស្តីពី ការជួយបងប្អូនអតីតពលករ និងពលករដែលមានបំណងត្រឡប់ពីប្រទេសថៃ លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា «កម្ពុជាត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ»។


លោក ស៊ុន មេសា បានគូសបញ្ជាក់ថា៖ «នៅកម្ពុជាមានការងារធ្វើច្រើន ក្នុងនោះពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលទទួលបានឱកាសការងារមានចំនួនប្រមាណជាង ៨០ម៉ឺននាក់ហើយ បន្ថែមពីនេះ កម្ពុជានៅសល់ឱកាសការងារសម្បូរបែបជាច្រើនម៉ឺនកន្លែងទៀត ដែលកំពុងរងចាំបងប្អូន»។










