FM97

ពត៌មាន

អប់រំ

ក្រសួងអប់រំរៀបចំយុទ្ធសាស្ត្រពង្រឹងសមត្ថភាពសិស្សដើម្បីឆ្លើយតបនឹងតេស្តអន្តរជាតិ PISA

ចុះផ្សាយនៅថ្ងៃ៖​​ 05/03/2026

អត្ថបទដោយ៖ You Sokneang
ក្រសួងអប់រំរៀបចំយុទ្ធសាស្ត្រពង្រឹងសមត្ថភាពសិស្សដើម្បីឆ្លើយតបនឹងតេស្តអន្តរជាតិ PISA

្រសួងអប់រំ យុវជន និងកីឡា មានការរៀបចំកិច្ចប្រជុំគណៈកម្មការបច្ចេកទេស ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបនឹងតេស្តអន្តរជាតិ PISA ក្នុងគោលបំណងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ក្នុងកិច្ចប្រជុំនេះ អង្គពិធីបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ រួមមានការធ្វើកំណែទម្រង់កម្មវិធីសិក្សា និងសៀវភៅសិក្សា ការពង្រឹងមូលដ្ឋានគ្រឹះអំណាន និងគណិតវិទ្យាដំបូង និងការកំណត់សាលារៀនគោលដៅដើម្បីអនុវត្តការអប់រំផ្អែកលើសមត្ថភាព (CBE) ដោយដកពិសោធន៍ពីជោគជ័យនៃសាលារៀនជំនាន់ថ្មី។ បន្ថែមពីនេះ ក្រសួងនឹងបញ្ជ្រាបសំណួរវិភាគបែប PISA ទៅក្នុងមេរៀន និងពង្រឹងបច្ចេកទេសបង្រៀនបែបសួរដេញដោល ដើម្បីជំរុញឱ្យសិស្សានុសិស្សមានសមត្ថភាពគិតវិភាគ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងយុគសម័យឌីជីថល។

គួរបញ្ជាក់ថា តេស្ត PISA គឺជាកម្មវិធីវាយតម្លៃអន្តរជាតិរបស់អង្គការ OECD ដែលធ្វើឡើងរៀងរាល់ ៣ ឆ្នាំម្តង លើសិស្សអាយុ ១៥ ឆ្នាំ ក្នុងវិស័យគណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន ដើម្បីវាស់វែង និងកែលម្អប្រព័ន្ធអប់រំទូទាំងពិភពលោក។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)