FM97
ពត៌មាន
Miss Planet International 2025 ចុះពិនិត្យផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» ដែលបង្ហាញពីស្លាកស្នាមការឈឺចាប់នៃជម្លោះព្រំដែន
ចុះផ្សាយនៅថ្ងៃ៖ 09/03/2026
•
បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International 2025) មកពី ៣៥ ប្រទេសជុំវិញពិភពលោក បានអញ្ជើញចុះពិនិត្យមើលផ្ទាំងគំនូរសិល្បៈដ៏ធំដែលមានប្រវែង ៣៥ ម៉ែត្រ នៅកណ្ដាលរាជធានីភ្នំពេញ។ ផ្ទាំងគំនូរនេះត្រូវបានបង្កើតឡើងក្រោមប្រធានបទ «សិល្បៈដើម្បីសន្តិភាព» ដើម្បីបង្ហាញដល់ភ្ញៀវអន្តរជាតិឱ្យបានជ្រាបពីស្លាកស្នាមនៃការឈឺចាប់ ការខ្ទេចខ្ទាំ និងការបំផ្លិចបំផ្លាញប្រាង្គប្រាសាទ ទេវរូបសាសនា និងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រជាជនកម្ពុជាបានឆ្លងកាត់ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។





វត្តមានរបស់បវរកញ្ញាអន្តរជាតិទាំងអស់ គឺជាសារមួយបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងតែងតែគាំទ្រការដោះស្រាយបញ្ហាដោយវិធីសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ ដើម្បីចៀសវាងនូវភាពឈឺចាប់ដែលបង្កឡើងដោយអំពើឈ្លានពាន។












