ពត៌មាន
អគ្គលេខាធិការ OIF ចុះសួរសុខទុក្ខជនភៀសសឹកនៅសៀមរាប
ចុះផ្សាយនៅថ្ងៃ៖ 03/03/2026
•អត្ថបទដោយ៖ Palem Phay

លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី អមដំណើរដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចុះសួរសុខទុក្ខជនភៀសសឹក ដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ហៅវត្តសំពៅលូន ស្ថិតនៅឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ ។

បច្ចុប្បន្ន ជនភៀសសឹកនៅក្នុងមណ្ឌលនេះមានចំនួន ៤១៤គ្រួសារ ស្មើនឹង ១ ៣៩៥នាក់ មកពីតំបន់អូរស្មាច់ និងក្រុងសំរោង ជាទីតាំងដែលយោធាថៃចូលឈ្លានពាន និងកម្ទេចផ្ទះសម្បែងរបស់ពួកគាត់ ក្រោយបទឈប់បាញ់រវាងកងទ័ពនៃប្រទេសទាំងពីរចូលជាធរមាន។
















