ពត៌មាន

វត្ថុបុរាណ​ខ្មែរ ៧៤រូប ដែលទាមទារបានពីការកាន់កាប់របស់លោក ឌូគ្លាស ឡាចហ្វដ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ

ចុះផ្សាយនៅថ្ងៃ៖​​ 27/02/2026

អត្ថបទដោយ៖ Palem Phay
វត្ថុបុរាណ​ខ្មែរ ៧៤រូប ដែលទាមទារបានពីការកាន់កាប់របស់លោក ឌូគ្លាស ឡាចហ្វដ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជូនដំណឹងថា វត្ថុបុរាណ​ខ្មែរចំនួន៧៤រូប ដែលទាមទារបានពីការកាន់កាប់របស់លោក ឌូគ្លាស ឡាចហ្វដ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយ​​​​​​​​​​អនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០២០ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង គ្រួសារលោក ឡាចហ្វដ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការបញ្ជូនត្រឡប់មកវិញនូវមរតកវប្បធម៌ខ្មែរដែលមានចំនួនដ៏ច្រើននេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការបញ្ជូនវត្ថុបុរាណខ្មែរសំខាន់ៗមួយចំនួនពីគ្រួសារលោក ឡាចហ្វដ កាលពីឆ្នាំ២០២១ និងឆ្នាំ២០២៣ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ដើម្បីប្រមូលមកវិញ ថែរក្សា និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)