ពត៌មាន

ឈរលើមាគ៌ាសន្តិភាព រដ្ឋសភាកម្ពុជានិងបារំាងពង្រឹងកិច្ចសហប្រតិបត្តិការកាន់ស៊ីជម្រៅ សកម្មបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនប្រជាពលរដ្ឋ

ចុះផ្សាយនៅថ្ងៃ៖​​ 24/02/2026

អត្ថបទដោយ៖ Palem Phay
ឈរលើមាគ៌ាសន្តិភាព រដ្ឋសភាកម្ពុជានិងបារំាងពង្រឹងកិច្ចសហប្រតិបត្តិការកាន់ស៊ីជម្រៅ សកម្មបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនប្រជាពលរដ្ឋ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានឯកភាពនៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនពលរដ្ឋ។ ជាមួយគ្នានេះ ភាគីទំាងពីរ បានវាយមត្លៃខ្ពស់ចំពោះតម្លៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឈន៍ប្រកបដោយចីរភាព (SDGs)។

តមតាមការអញ្ជើញរបស់ សម្តេចប្រធានរដ្ឋសភា ឯកឧត្ដម ថូម៉ាស់ ឡាំ បានដឹកនាំគណៈប្រតិភូរដ្ឋសភាបារំាង មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៦ និងបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភា នៅថ្ងៃទី២៤ ខែកុម្ភៈ២០២៦ នេះ នៅវិមានរដ្ឋសភា។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)