ពត៌មាន
ស៊ីម៉ាក់៖ ម្ចាស់ដីចម្ការរួចផុតពីគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារសំណល់មីនតោនក្នុងសង្រ្គាមមុនឆ្នាំ១៩៩៨
ចុះផ្សាយនៅថ្ងៃ៖ 14/07/2026
•
គ្រាប់មីនតោនចំនួន២គ្រាប់ដាក់ជាន់គ្នា ដែលជាសំណល់សង្គ្រាមមុនឆ្នាំ១៩៩៨ ស្ថិតនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានកម្លាំងស៊ីម៉ាក់(CMAC)ធ្វើការរំដោះបានយ៉ាងជោគជ័យកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

អាជា្ញធរស៊ីម៉ាក់បានឱ្យដឹងថាការរកឃើញគ្រាន់មីនតោននេះ ក្រោយការស្រាវជ្រាវព័ត៌មាន និង រុករកតាមខ្សែគ្រាប់មីនតោនរបស់ក្រុមអាជ្ញាធរស៊ីម៉ាក់ ដែលបានដាក់ពង្រាយក្នុងសង្គ្រាមកន្លងមក។ សម្រាប់ដីចម្ការនេះដែរបានចាប់ផ្តើមប្រើប្រាស់ដោយភ្ជួររាស់ ចាប់តាំងពីឆ្នាំ១៩៩៦ រហូតបច្ចុប្បន្ន។

អាជ្ញាធរស៊ីម៉ាក់បានចាត់ទុកថា នេះជាសំណាងមួយក្នុង១លានគ្រោះថ្នាក់ក៏ថាបាន ប្រសិនជាត្រាក់ទ័រឬរថយន្តជាន់ផ្ទុះ លទ្ធភាពបំផ្លិញបំផ្លាញគ្រឿងចក្រនិងសម្លាប់មនុស្សគ្មានសល់ឡើយ៕












