ពត៌មាន

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់និងអាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ

ចុះផ្សាយនៅថ្ងៃ៖​​ 23/03/2026

អត្ថបទដោយ៖ Palem Phay
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់និងអាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់និងអាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៧ កែងផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឲ្យជ្រាបថា ក្រុមការងារក្រសួង ដ.ន.ស. សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ៧មករា និងចាប់ផ្ដើមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះ ទៅតាមទីតាំងនិងពេលវេលាដូចខាងក្រោម៖

ទីកតាំង៖ អគារអតីតសណ្ឋាគារសុខមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៧ កែងផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពេលវេលា៖ នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ចាប់ពីវេលា ម៉ោង ៩:០០នាទីព្រឹក ដល់វេលាម៉ោង ១៦:៣០នាទី

សូមបងប្អូនប្រជាពលរដ្ឋក្នុងទីតាំងខាងលើចូលរួមនិងផ្តល់ឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីជូនដំណឹង។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)