ពត៌មាន

កិច្ចប្រជុំការងារសុរិយោដីក្នុងភូមិសាស្រ្ដខេត្តកោះកុង

ចុះផ្សាយនៅថ្ងៃ៖​​ 06/02/2026

អត្ថបទដោយ៖ Palem Phay
កិច្ចប្រជុំការងារសុរិយោដីក្នុងភូមិសាស្រ្ដខេត្តកោះកុង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដី គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុង និងអាជ្ញាធរខេត្ត បានប្រជុំបូកសរុបការងារដីធ្លីនៅខេត្តកោះកុង។

សូមគូសបញ្ជាក់ថា មកទល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីបានបញ្ចប់ការវាស់វែងក្បាលដី ចំនួន ១០៤ ១០០ ក្បាលដី ចេញបណ្ណកម្មសិទ្ធិបានចំនួន ៣១ ៩៦៨ បណ្ណ ចែកបណ្ណកម្មសិទ្ធិរួចបានចំនួន ២៨ ៧៨៣ បណ្ណ និងឈានទៅបញ្ចប់កិច្ចការនេះ នាពេលឆាប់ៗខាងមុខនេះ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)