ពត៌មាន
ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំគណ:ប្រតិភូចូលរួមពិធីបើកពិព័រណ៍ស្នាមញញឹមអង្គរ នៅទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន
ចុះផ្សាយនៅថ្ងៃ៖ 21/04/2026
•
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងចូលរួមសម្ភោធពិធីបើកពិព័រណ៍ ស្នាមញញឹមអង្គរ នៅសាលពិព័រណ៍ Digital Arts Center (CPU ) នាទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន។

ពិព័រណ៍ស្នាមញញឹមអង្គរ រៀបចំដោយក្រុមហ៊ុន X-Capital Cambodia សហការជាមួយសមាគមជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត 4U Technology របស់ចិន ក្រោមការគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។












