FM97

ពត៌មាន

ការប្រកួតកីឡាអុកចត្រង្គ និងការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្ត ៦ថ្ងៃទទួលបានការគាំទ្រយ៉ាងផុសផុល

ចុះផ្សាយនៅថ្ងៃ៖​​ 20/04/2026

អត្ថបទដោយ៖ You Sokneang
ការប្រកួតកីឡាអុកចត្រង្គ និងការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្ត ៦ថ្ងៃទទួលបានការគាំទ្រយ៉ាងផុសផុល

ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦–រយៈពេល ៦ថ្ងៃ នៃការប្រកួតកីឡាអុកចត្រង្គ និងការសម្តែងយុទ្ធគុនខ្មែរបុរាណ ក្នុងព្រឹត្តិការណ៍«នគរសង្ក្រាន្ដ» ឆ្នាំ២០២៦ ទទួលបានការគាំទ្រយ៉ាងផុសផុលពីភ្ញៀវជាតិ និងអន្តរជាតិ ដែលបង្ហាញពីការលើកកម្ពស់គុណតម្លៃកីឡាអត្តសញ្ញាណជាតិ។

នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបិទ ការប្រកួតអុកចត្រង្គ នៅភូមិវប្បធម៌នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)