ពត៌មាន
ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចនៅកំពង់ឆ្នាំង
ចុះផ្សាយនៅថ្ងៃ៖ 16/03/2026
•
ក្នុងឱកាសចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចនៃគម្រោង LASED III នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់សាជាថ្មីពីសារសំខាន់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅតំបន់ដីសម្បទាន ដើម្បីជួយសំរួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។

ឯកឧត្តមរំលឹកថា គោលដៅនៃគម្រោងសម្បទានសង្គមកិច្ច មិនមែនត្រឹមតែផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឱ្យភូមិដែលពួកគាត់រស់នៅ ក្លាយជាភូមិដែលមានសេដ្ឋកិច្ចដំណើរការ មានការងារធ្វើ មានប្រាក់ចំណូល និងមានប្រាក់សន្សំ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលទទួលផលពីគម្រោង នាំគ្នាបង្កបង្កើនផល ដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។

នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា ជប៉ុននាពេលនេះមិនទាន់មានផែនការ បញ្ជូននាវាយោធាទៅអមដំណើរកប៉ាល់ដឹកប្រេង នៅតំបន់មជ្ឈិមបូព៌ាឡើយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកូកប្រកាសឱ្យសម្ព័ន្ធមិត្ត ជួយការពារសុវត្ថិភាពនៅច្រកសមុទ្រ Hormuz ដែលកំពុងជួបបញ្ហាសន្តិសុខដោយសារតែសង្រ្គាមអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦។

លោក Takaichi បានប្រាប់សភាជប៉ុនដូច្នេះថា «យើងមិនទាន់សម្រេចចិត្តអ្វីទាំងអស់ អំពីការបញ្ជូននាវាអមដំណើរ។ យើងកំពុងបន្តពិនិត្យមើលលើអ្វីដែលជប៉ុនអាចធ្វើបានដោយខ្លួនឯង និងអ្វីដែលអាចធ្វើបាននៅក្រោមក្របខណ្ឌច្បាប់»។ ចុងសប្តាហ៍កន្លងទៅនេះ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម អំពាវនាវឱ្យសម្ព័ន្ធមិត្តអាមេរិក រួមមានទាំងជប៉ុន ជួយការពារការដឹកជញ្ជូនប្រេងនិងឧស្ម័នកាត់ច្រកសមុទ្រ Hormuz។


















