ពត៌មាន

ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យវឌ្ឍនភាពកសិកម្មដីតំបន់៣បឹងទន្លេសាប

ចុះផ្សាយនៅថ្ងៃ៖​​ 30/01/2026

អត្ថបទដោយ៖ Palem Phay
ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យវឌ្ឍនភាពកសិកម្មដីតំបន់៣បឹងទន្លេសាប

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញពិនិត្យស្ថានភាពភូមិសាស្ត្រតំបន់៣ ការអាស្រ័យផល និងបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ អមដំណើរដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ខេត្ត មេឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា តំបន់ជុំវិញបឹងទន្លេសាបគឺជាតំបន់៣ ដែលជាជម្រកត្រីពង កូន ហាមដាច់ខាតមិនអនុញ្ញាតឱ្យអាស្រ័យផលក្នុងតំបន់៣ឡើយ និងរួមគ្នាធ្វើការទប់ស្កាត់ការទន្ទ្រានដីព្រៃជុំវិញបឹងទន្លេសាប។ មន្ត្រីដែលពាក់ព័ន្ធ អភិបាលស្រុកដែលនៅជាប់បឹងទន្លេសាបសូមយកចិត្តទុកដាក់បញ្ហាការកាប់ទន្ទ្រានដីព្រៃលិចទឹកចំណុចតំបន់បីឱ្យខាងតែបាន។ ត្រូវខិតខំចុះត្រួតពិនិត្យដីតំបន់៣ឱ្យបានច្បាស់លាស់តែមិនឱ្យមានបងប្អូនប្រជាពលរដ្ឋធ្វើការបង្កបង្កើនផល ឬអាស្រ័យផលលើដីតំបន់នោះឡើយ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)